* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

TOP NEWS: សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធា ចាប់ពីឆ្នាំ២០២៦ តទៅ (Video inside)

14-07-2025 11:12

(ភ្នំពេញ)៖ ច្បាប់កាតព្វកិច្ចយោធារបស់កម្ពុជា ដែលមានហើយ តែមិនទាន់ដាក់ឱ្យអនុវត្តជិត២០ឆ្នាំមកហើយនោះ នឹងចាប់ផ្តើមដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ២០២៦ តទៅ។ នេះបើតាមការប្រកាសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ទោះជាយ៉ាងនេះក្តី ច្បាប់ដ៏សំខាន់នេះ នឹងត្រូវធ្វើវិសោធនកម្មមាត្រាមួយចំ​នួន ជាពិសេស រយៈពេលនៃការបំពេញកាតព្វកិច្ច ដែលកន្លងទៅ កំណត់ត្រឹម១៨ខែ ឱ្យមានរយៈពេលយូរជាងមុន ដល់២ឆ្នាំជាដើម។

ក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់​សមិទ្ធផល​នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអប​អរ​សាទរខួបលើក​ទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន​កង​រាជអាវុធហត្ថជុំសែនរីករាយ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមាន​ជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចបានឱ្យជាគោលការណ៍ដល់ក្រសួងពាក់ព័ន្ធ ក្នុងការរៀបចំវិសោធនកម្មច្បាប់ចំនួន២ ក្នុងនោះមានទី១៖ ច្បាប់កាតព្វកិច្ចយោធា ឆ្នាំ២០០៦ និងទី២៖ ច្បាប់សោធន។

សម្តេចបានបញ្ជាក់ដូច្នេះថា «ចាប់ពីឆ្នាំ២០២៦ទៅ នឹងចាប់ផ្តើមអនុវត្តនូវច្បាប់កាតព្វកិច្ចយោធា ដែលនេះគឺជាការប្តេជ្ញាចិត្តរបស់យើង»។

សម្តេចបានបន្តថា សម្តេចឱ្យពិនិត្យមើលក្នុងការកែសម្រួល ដែលកន្លងទៅ ត្រូវអនុវត្ត១៨ខែ ដែលរយៈពេល១៨ខែនេះ ជារយៈពេលខ្លីហ្វឺកហ្វឺនបានតិចបំផុត ដោយបូករួមទាំងនីតិវិធីផ្សេងៗ រួមទាំងការចល័តផងដែរ។ ដូច្នេះសម្តេចចង់ឱ្យកែទៅរយៈពេល២៤ខែវិញ ដែលគោលការណ៍នេះ មានការអនុវត្តនៅតាមបណ្តាប្រទេសជាច្រើន។

ច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ ដោយមាន៦ជំពូក និង១៨មាត្រា។ ច្បាប់នេះបានកំណត់ថា ប្រជាពលរដ្ឋខ្មែរទាំង២ភេទ ដែលមានអាយុ១៨ដល់៣០ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា ហើយការបំពេញនេះទៀតសោតសម្រាប់ស្ត្រី គឺផ្អែកទៅតាមការស្ម័គ្រចិត្ត។

ក្នុងពិធីដដែលនេះ សម្តេចមហាបវរធិបតី បានពន្យល់បន្ថែមថា ច្បាប់នេះ ជួយឱ្យកម្ពុជា ទី១៖ បង្កើនបរិមាណបំពេញសាច់ទ័ព និងទី២ បង្កើន​ប្រសិទ្ធភាពក្នុងការបំពេញសាច់ទ័ព ដែលការបំពេញសាច់ទ័ពនេះ នឹងធ្វើឱ្យកម្ពុជាមិនខ្វះកូនទាហាននោះទេសម្រាប់ថ្ងៃអនាគត។

សម្តេចបញ្ជាក់ថា «អ្វីដែលសំខាន់នោះគឺប្រសិទ្ធភាព ទ័ពដែលរើសជាកាតព្វកិច្ច យកទៅផ្សុាំ២ឆ្នាំ ចប់២ឆ្នាំគាត់មាន​ លទ្ធភាពស្ម័គ្រចិត្ត ​គាត់ចង់ចូលសង្គម ឬគាត់ស្ម័គ្រចិត្តចូលជាទ័ពអាជីព»។

សម្តេចក៏បានលើកឡើងដែរថា បញ្ហានេះ ក៏ងាយស្រួលក្នុងការរើសកងទ័ព ដែលអាចជ្រើសរើសចេញពីអ្នកដែលចូលទៅបំពេញកាតព្វកិច្ចយោធាផងដែរ។ អ្នកដែលមិនត្រូវបានជ្រើសរើស ក្រោយពេលបំពេញកាតព្វកិច្ចយោធាហើយ គាត់ក៏អាចចូលទៅក្នុងសង្គម ដែលយ៉ាងហោចណាស់ក៏គាត់ជាមនុស្សដែលបានអប់រំ បណ្តុះបណ្តាល មានវិន័យ ហើយបើសិនជាពលរដ្ឋមិនបានបណ្តុះបណ្តាលតាមរយៈការបំពេញកាតព្វកិច្ចយោធាទេ នោះគាត់អាចជាមនុស្សផ្សេង ដែល​បង្កបញ្ហាដល់សង្គមជាដើម។

សម្តេចបានបញ្ជាក់បន្ថែមទៀតថា៖ «បើសិនជាមានសភាពការណ៍ចាំបាច់ យើងមានទ័ពដែលអាចចុចឈ្មោះមកបាន ហើយគាត់មានការហ្វឹកហ្វឺនរួចជាស្រេច»៕