* ដើមសប្តាហ៍ តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់
* លោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់ឡើយ ប្រសិនបើការចរចាដំណើរការទៅមុខ
* ប្រធានាធិបតីបារាំង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* កម្ពុជាប្រារព្ធខួបលើកទី៧៣ឆ្នាំ នៃការដណ្តើមបានឯករាជ្យពីអាណានិគមបារាំង ៩ វិច្ឆិកា
* ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សូមប្រយ័ត្ន! យុវជនជាច្រើននាក់ ទៅលេងខ្សាច់កោះទ្រុង ខេត្តក្រចេះ ត្រូវបាត់ខ្លួនបីនាក់សង្ស័យលង់ទឹកស្លាប់

30-12-2016 09:56

(ក្រចេះ)៖ យុវជនជាច្រើននាក់ ទៅលេងកម្សាន្ដនៅឆ្នេរខ្សាច់កោះទ្រុង ​ត្រូវបានបាត់ខ្លួនចំនួនបីនាក់ រកមិនទាន់ឃើញ តែប្រទះឃើញកាបូបស្ពាយ ខោរអាវ និងស្បែកជើង ក្មេងមួយក្រុមបានទុកចោលនៅលើឆ្នេរ ដោយមិនឃើញម្ចាស់ ក៏នាំគ្នាដើររក និងរាយការជូនសមត្ថកិច្ចភ្លាមៗ​។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅ​យប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅលើឆ្នេរច្សាច់កោះទ្រង ក្នុងសង្កាត់កោះទ្រង ក្រុងក្រចេះ ខេត្តក្រចេះ។

លោក នេត លីន អធិការក្រុងក្រចេះ បានឲ្យដឹងថា ពួកគេមានគ្នាបីនាក់ ជាក្មេងប្រុស ជាសិស្សសាលាទៀតផង ហើយយុវជនទាំងបីនាក់នោះ បានបាត់ខ្លួនតាំងពីវេលាម៉ោង ប្រហែល៥ល្ងាចម៉្លេះ តែគ្មានអ្នកសង្ស័យដោយស្មាន់ថា ពួកគេចុះលេងទឹកបាត់​។ សមត្ថកិច្ច​បានធ្វើការសន្និដ្ឋានថា អាចនឹងលង់ទឹកទន្លេស្លាប់ គ្រាដែលកម្លាំងនគរបាល​ នៃស្នងការខេត្តក្រចេះ សហការជាមួយអធិការក្រុង ចុះរាវរកមិនឃើញនៅយប់មិញនេះ។

លោកអធិការបញ្ជាក់ថា យុវជនដែលបាត់ខ្លួនទាំង៣នាក់នេះ ទី១៖ ​ឈ្មោះ គង់ វាសនា អាយុ១៥ឆ្នាំ រស់នៅភូមិអូរឬស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ទី២៖ ឈ្មោះ ផុន សុធារាជ អាយុ១៤ឆ្នាំ រស់សង្កាត់អូរឬស្សី ក្រុងក្រចេះ ទី៣៖ ឈ្មោះ វុទ្ធ លីហេង អាយុ១៥ រស់នៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ។​

ជាមួយគ្នានោះដែរ លោកអធិការបានបន្ថែមថា កម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវ និងរុករកក្រុមយុវជនទាំង៣នាក់នេះ យ៉ាងយកចិត្តទុកដាក់៕