* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាសូរណាស់! ២នាក់ ប្តី-ប្រពន្ធ ជនជាតិអង់គ្លេស ចង-ក ផ្អោបគ្នាបញ្ចប់ជីវិត, ទុកបណ្តាំថា «...មានសម្ពាធពីគ្រួសារ និងចង់ឲ្យបូជានៅខេត្តព្រះសីហនុ

02-01-2017 15:22

(ព្រះសីហនុ)៖ ពិតជាគួរឲ្យអាសូរណាស់! ២នាក់ ប្តី-ប្រពន្ធ ជាជនជាតិអង់គ្លេស ដែលមកកំសាន្តនៅទឹកដីមាត់សមុទ្រ ខេត្តព្រះសីហនុ ប្រទេសកម្ពុជា បានបញ្ចប់ជីវិតរបស់ពួក ដោយចង-ក ផ្អោបគ្នានៅក្នុងផ្ទះជួល ហើយបានសរសេរបណ្តាំ មានន័យសង្ខេបថា «...ខ្ញុំមានបញ្ហាខួរក្បាល និងមានសម្ពាធពីគ្រួសារ យកខ្ញុំទៅបូជានៅខេត្តព្រះសីហនុផង»។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា អំពើអត្តឃាតនេះបានកើតឡើងនៅ ល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួល សុខ ធី ក្រុមទី១ ភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ស្នងការ បានបន្ថែមថា ជនរងគ្រោះជាប្តីឈ្មោះ Wells Jeffrey Robert អាយុ៣៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ 463487360 និងជនរងគ្រោះជាប្រពន្ធឈ្មោះ Goldie Inogen Saskia អាយុ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ460844728 ពួកគេទាំង២នាក់ ជាអ្នកទេសចរណ៍មកកំសាន្តនៅកម្ពុជា។

លោកស្នងការបានបញ្ជាក់ថា «នៅវេលាម៉ោង៨ព្រឹកថ្ងៃនេះ គណៈកម្មការត្រួតពិនិត្យសព ដឹកនាំដោយលោកស្រីព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បានដំណើរការពិនិត្យសាកសព ជនបទេសទាំង២នាក់ខាងលើ។ តាមការពិនិត្យធ្វើកោសល្យវិច្ច័យ របស់លោកគ្រូ ពេទ្យជំនាញ និងនគរបាលបច្ចេកទេស រួមទាំងបណ្តាំសរសេរជាអក្សរអង់គ្លេស បង្ហាញថា សាកសពទាំង២នាក់ខាងលើ ពិតជាស្លាប់ ដោយការធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) ប្រាកដមែន»។

សូមអានបណ្តាំរបស់ជនរងគ្រោះទាំង២នាក់ ខាងក្រោមនេះ៖ «អ្នកអាចមានជម្រើសសន្សំសំចៃប្រាក់ ក្នុងការចំណាយលើការដឹកជញ្ជូន សាកសព ហើយប្រារព្ធពិធីបូជានៅទីនេះ ក្នុងក្រុងព្រះសីហនុតែម្តង។ វាគឺជាកន្លែងដ៏ស្រស់ស្អាតមួយ ហើយពួកយើងមិនដែលគិតថា ចង់ចាកចេញពីទីនេះឡើយ ប៉ុន្តែយើងយល់ច្បាស់ថានេះគឺជាការជ្រើសរើស របស់ក្រុមគ្រួសារយើង។ ពួកយើងពិតសុំទោសណាស់ ក៏ប៉ុន្តែសង្ឃឹមថា យើងនឹងរកបានសន្តិភាពពីការធ្លាក់ទឹកចិត្ត ក៏ដូចជាជំងឺមួយចំនួនទៀតរួមមាន (Bipolar និង Asperger) និងពីសេវា សុខាភិបាលជាតិដែលតែងតែមិនអាចជួយអ្វីដល់ពួកយើងបានរហូតមក។ យើងស្រឡាញ់អ្នកទាំងអស់គ្នា ហើយសង្ឃឹមថា ការចងចាំ នានានឹងជំនួសកន្លែងនៃទឹកភ្នែក ប៉ុន្តែយើងនឹងស្ថិតនៅកន្លែងមានភាពប្រសើរជាងមុន ដែលស្ងប់សុខពុំមានក្តីសុបិន្តអាក្រក់ៗ ប៉ុន្តែតើអ្នកអាចដឹងបានទៅថា យើងប្រហែលជាអាចជួបគ្នាម្តងទៀត»។

ផ្ញើជូនក្តីស្រឡាញ់ទាំងអស់ពីពួកយើង Imoger & Rober Goldie-Wells

បច្ចុប្បន្នសាកសព ត្រូវបានកម្លាំងជំនាញធ្វើកំណត់ហេតុប្រគល់ជូនក្រុមហ៊ុន អ៊ិនត្រាកូ ដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យខ្មែរ-សូវៀត តាមការសម្រេចពីស្ថានទូតសាម៊ី ពោលមិនធ្វើតាមការចង់បានរបស់សពនោះទេ៕