* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្រ្តីការងារ៖ រដ្ឋាភិបាលនឹងកំណត់ប្រាក់ឈ្នួលអប្បបរមា លើវិស័យកម្មន្តសាល និងវិស័យប្រហាក់ប្រហែល បន្ទាប់ពីវិស័យវាយនភណ្ឌ (សម្លៀកបំពាក់ និងស្បែកជើង)

22-08-2017 11:29

(ភ្នំពេញ)៖ លោក អ៉ិត សំហង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងកំណត់ប្រាក់ឈ្នួលអប្បបរមាលើវិស័យកម្មន្តសាល និងវិស័យនានាដែលមានលក្ខណៈប្រហាក់ប្រហែល បន្ទាប់ពីការកំណត់ប្រាក់ឈ្នួលអប្បបរមា លើវិស័យវាយនភណ្ឌ (កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង) ខណៈសេចក្ដីព្រាងច្បាប់ស្ដីពី ប្រាក់ឈ្នួលអប្បបរមានេះ កំពុងបើកកិច្ចពិគ្រោះយោបល់រវាងភាគីរាជរដ្ឋាភិបាល អង្គការសហជីព សមាគមនិយោជក និងភាគីពាក់ព័ន្ធដទៃទៀត។

លោកបញ្ជាក់បែបនេះ ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពីប្រាក់ឈ្នួលអប្បបរមា នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧។

លោកថ្លែងយ៉ាងដូច្នេះថា «បច្ចុប្បន្ននេះ ប្រាក់ឈ្នួលអប្បបរមារបស់យើងមានវិសាលភាពតាមផ្លូវការ​ ត្រឹមតែវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ហើយក្រៅពីនេះ ខ្ញុំចង់បញ្ជាក់ជូនថា វិស័យកម្មន្តសាល និងផ្នែកមានលក្ខណៈប្រហាក់ប្រហែលដទៃទៀត ក៏អាចនឹងអនុវត្តនូវការកំណត់បទដ្ឋានប្រាក់ឈ្នួលអប្បបរមានេះបានដែរ»។

លោកគូសបញ្ជាក់ថា «សូមកុំយល់ច្រឡំថា នៅពេលច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមានេះ បើកទូលាយដល់វិស័យផ្សេងទៀត ជាការបញ្ចុះចំនួនប្រាក់ឈ្នួលរបស់បុគ្គលិក បម្រើការងារឲ្យសោះ ពោលមិនមែនជាការទម្លាក់ប្រាក់ឈ្នួលឲ្យតិចជាងចំនួនធម្មតានោះទេ តែវាជាការកំណត់ចំនួនប្រាក់ឈ្នួលដែលទាបបំផុតមួយ និយោជកណាឲ្យប្រាក់ខែស្មើ ឬលើសពីកម្រិតអប្បបរមានេះ ទើបត្រឹមត្រូវ តែបើនិយោជកណាឲ្យប្រាក់ឈ្នួលទាបជាងកម្រិតអប្បបរមាដែលច្បាប់បានកំណត់នេះ គឺត្រូវទទួលការផាកពិន័យជាមិនខាន»។

លោកបន្តថា សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករនិយោជិត និយាយដោយទ្បែក និងដល់ប្រទេសជាតិទាំងមូល និយាយជារួម ពីព្រោះសេចក្តីច្បាប់នេះត្រូវបានធ្វើទ្បើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ជីវភាពរស់នៅសមរម្យ បង្កើតឱកាសការងារ និងបង្កើនផលិតភាពការងាររបស់កម្មករនិយោជិត ព្រមទាំងជំរុញឱ្យមានបរិយាកាសវិនិយោគ និងធុរកិច្ចឱ្យកាន់តែប្រសើរប្រកបដោយភាពទាក់ទាញនៅកម្ពុជាទៀតផង។

សូមជម្រាបថា ចាប់ពីឆ្នាំ១៩៩៧-២០១៧ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងបានចំនួន ១៣លើក ដោយកើនពី ៣០ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៧ ដល់ ១៥៣ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧។ បើបូករួមទាំងប្រាក់រង្វាន់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ និងប្រាក់អតីតភាពកម្មករនិយោជិតម្នាក់ៗ ទទួលបានប្រាក់ឈ្នួលចាប់ពី ១៧០ដុល្លារអាមេរិក ទៅ ១៨១ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧៕