* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកគោលនយោបាយ ៣ «កុំ» របស់គណបក្សប្រឆាំងជាអំពើក្បត់ជាតិ និងប្រជាជន (Video inside)

23-08-2017 17:28

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកគោលនយោបាយ ៣ «កុំ» រួមមាន៖ កុំឲ្យបរទេសផ្តល់ជំនួយមកកម្ពុជា កុំឲ្យបរទេសមកវិនិយោគនៅកម្ពុជា និងកុំឲ្យបរទេសទិញទំនិញកម្ពុជា របស់គណបក្សប្រឆាំងនៅកម្ពុជា ដែលសំដៅដល់គណបក្សសង្រ្គោះជាតិនោះ ជាគោលនយោបាយក្បត់ជាតិ និងប្រជាជន ហើយសម្តេចនឹងយកគោលនយោបាយទាំង៣នេះ ទៅផ្សព្វផ្សាយរាល់ពេលជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី។ (សូមស្តាប់ប្រសាសន៍សម្តេច)

គេនៅចាំបានថាកាលពីឆ្នាំ២០១៦ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ធ្លាប់បានស្នើទៅសភាសហគមន៍អឺរ៉ុបពិចារណា កាត់ផ្តាច់ជំនួយ មកប្រទេសកម្ពុជា និងពិចារណាក្នុងនាំទំនិញពីប្រទេសកម្ពុជា ក្រោមហេតុផលថា ដើម្បីដាក់គំនាបឲ្យកម្ពុជាអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាដើមនោះ។

ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនាព្រឹកថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការស្នើសុំឲ្យបរទេសមិនផ្តល់ជំនួយ មិនវិនិយោគ និងមិនទិញរបស់កម្ពុជានេះ ជាអំពើបំផ្លាញប្រយោជន៍របស់ប្រជាជន ដើម្បីតែអំណាចផ្ទាល់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍យ៉ាងដូច្នេះ «នេះជាទង្វើក្បត់ជាតិ និងប្រជាជនខ្លួនឯង សម្លាប់ប្រជាជនខ្លួនឯង គ្រាន់តែស្អប់ ហ៊ុន សែន គ្រាន់តែចង់កាន់ អំណាច គឺបែរទៅជាបំផ្លាញនូវជីវភាពសម្រាប់ប្រជាជនខ្លួនឯង...។ ដូច្នេះ ៣កុំ នេះ យកទៅពិចារណាគួបផ្សំគ្នា តើវាជាទង្វើស្នេហាជាតិ ឬក៏ជាទង្វើនៃជនក្បត់ ជាតិ។ ផលប្រយោជន៍របស់កម្មករនៅទីនេះធំណាស់ ៣កុំ របស់ពួកគេ តើបម្រើដល់ផលប្រយោជន៍របស់កម្មករទេ?»។

សម្តេចតេជោ ហ៊ុន សែន បន្តថា «កុំឲ្យទិញទំនិញ តើផលប៉ះពាល់ទៅនរណាទៅ? គឺក្មួយៗនោះហើយ មិនមែន ហ៊ុន សែន ទេ ហ៊ុន សែន មិនស្លាប់ទេ ប៉ុន្តែអ្នកដែលស្លាប់គឺប្រជាជន គេមិនបានគិតអំពីជីវិតរបស់ប្រជាជនទេ ប៉ុន្តែអ្វីដែលគេគិត គឺអំណាចរបស់គេ និងការបំផ្លិចបំផ្លាញរបស់គេចំពោះប្រជាពលរដ្ឋ របស់ខ្លួនដោយគ្មានការអៀនខ្មាស»។

តែទោះជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន ចាត់ទុកប្រជាពលរដ្ឋកម្ពុជា នៅមានសំណាង។ មានសំណាងដោយសារតែរាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា បានអនុវត្តន៍នូវនយោបាយ ៣ «សុំ» រួមមាន៖ សុំឲ្យបរទេសផ្តល់ជំនួយមកកម្ពុជា សុំឲ្យបរទេសមកវិនិយោគនៅកម្ពុជា និងសុំឲ្យបរទេសទិញទំនិញពីកម្ពុជា។

បើតាមសម្តេចតេជោ ហ៊ុន សែន ព្រោះតែនយោបាយ ៣ «សុំ» នេះហើយ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មានការងារធ្វើកាន់តែច្រើន ហើយប្រទេសជាតិក៏កាន់តែរីកចម្រើនដូចពេលបច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន ថែមទាំងប្រកាសថា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាបេក្ខភាពនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចនឹងបន្តអនុវត្តន៍នូវនយោបាយ ៣ «សុំ»នេះ ដើម្បីប្រឆាំងនយោបាយ ៣ «កុំ» របស់គណបក្សប្រឆាំង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ពួកអ្នកធ្លាប់បានប្រកាសកុំផ្តល់ជំនួយ កុំមកវិនិយោគ កុំទិញទំនិញ ត្រូវអនុវត្តន៍គោលនយោបាយរបស់ អ្នកចុះ ឯខ្ញុំបន្តអនុវត្តន៍ ៣សុំ សុំផ្តល់ជំនួយ សុំមកវិនិយោគ និងសុំជួយទិញទំនិញរបស់កម្ពុជា ក្លាយទៅជាគោលនយោបាយពីរ ដែលប្រជាជនត្រូវជ្រើសរើសចុះ។ ក្នុងឋានៈខ្ញុំជាប្រធានគណបក្សប្រជាជន និងជាបេក្ខជននាយករដ្ឋមន្រ្តី...ខ្ញុំនៅតែប្រកាសចេញនូវគោលនយោបាយ ៣យ៉ាងនេះ ដើម្បីតទល់ជាមួយគោលនយោបាយ ៣កុំ»។

សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា សម្តេចនឹងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីពីរថ្ងៃ ក្នុងមួយសប្តាហ៍ ដែលថ្ងៃអាទិត្យ ជួបជាមួយប្រធានផ្នែក ប្រធានក្រុមរបស់កម្មករ ហើយថ្ងៃពុធ ជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនីនៅតាមរោងចក្រ។

សម្តេចតេជោ ថែមទាំងបញ្ជាក់ទៀតថា រាល់ជំនួបនេះសម្តេចនឹងលើកយកនយោបាយ ៣ «កុំ» របស់បក្សប្រឆាំងនិង ៣ «សុំ» របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យកម្មករ កម្មការិនី ធ្វើជាមូលដ្ឋានក្នុងការពិចារណា៕