* កិច្ចព្រមព្រៀង និងឯកសារគតិយុត្តចំនួន១០ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ បើកផ្លូវជំរុញការធ្វើពាណិជ្ជកម្មលើវិស័យសំខាន់ៗ
* លោក ម៉ាក្រុង រំលេចពីមោទនភាពនៃការជួសជុល និងដាក់តាំង «ព្រះវិស្ណុផ្ទំ» នៅសារមន្ទីរ Guimet ដែលទាក់ទាញមនុស្សរាប់ម៉ឺននាក់ឱ្យស្គាល់អរិយធម៌ខ្មែរ
* ប្រធានាធិបតីបារាំង សម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះព្រះរាជបន្ទូលភាសាបារាំងដ៏ល្អឥតខ្ចោះរបស់ ព្រះមហាក្សត្រខ្មែរ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកាណាដា
* ព្រះមហាក្សត្រ ថ្លែងអំណរគុណប្រទេសបារាំង និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងជួសជុលស្តារប្រាសាទមេបុណ្យខាងលិចឱ្យរស់ឡើងវិញ
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ, ជាមួយការចេញសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ផ្តោតសំខាន់៣២ចំណុច
* ព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតីបារាំង យាង និងអញ្ជើញសម្ពោធប្រាសាទមេបុណ្យខាងលិច ដែលចំណាយពេលជួសជុលយ៉ាងលំបាកអស់ ១៤ឆ្នាំ ចំណាយទឹកប្រាក់ ១២លានដុល្លារ
* វេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ ទាក់ទាញវិនិយោគិន និងអ្នកធុរកិច្ចបារាំង ជិត៣០០ក្រុមហ៊ុន មកសិក្សាពីឱកាសវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ជំរុញការទូតសភា និងកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប ក្នុងជំនួបជាមួយប្រធានសភាសហព័ន្ធវ៉ាឡូនី-ព្រុចសែល (PFWB)
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមដំណើរជាមួយលោកជំទាវទី១ នៃបណ្តាប្រទេសជាមិត្តហ្វង់កូហ្វូនី ចូលក្រាបបង្គំគាល់ សម្តេចម៉ែ នៅព្រះបរមរាជវាំង
* ព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតីបារាំង យាង និងអញ្ជើញសម្ពោធប្រាសាទមេបុណ្យខាងលិច ដែលចំណាយពេលជួសជុលយ៉ាងលំបាកអស់ ១៤ឆ្នាំ ចំណាយទឹកប្រាក់ ១២លានដុល្លារ
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ សមាជិកសភាកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព
* Fresh Exclusive: មេដឹកនាំកំពូលពិភពលោកជួបជុំគ្នានៅភ្នំពេញ៖ តើកម្ពុជាអាចបម្លែងជោគជ័យការទូតទៅជាផលប្រយោជន៍ជាតិបានយ៉ាងដូចម្តេច?
* ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបមិត្តភាពកម្ពុជា-បារាំងក្នុងរាជធានីភ្នំពេញ
* ឆេះអគារពាណិជ្ជកម្មនៅកោះភូកេត ប្រទេសថៃ បណ្តាលឱ្យមនុស្ស ១១នាក់ស្លាប់ និង ១៦នាក់រងរបួស
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ជនជួញដូរ២នាក់ និងប្រើប្រាស់គ្រឿងញៀន២នាក់ ត្រូវនគរបាលខណ្ឌជ្រោយចង្វារបង្ក្រាប រួមជាមួយ ថ្នាំញៀន៥កញ្ចប់ និងម៉ូតូ២គ្រឿង

16-09-2017 12:45

(ភ្នំពេញ)៖ ជនសង្ស័យចំនួន៤នាក់ រួមជាមួយថ្នាំញៀន៥កញ្ចប់ និងម៉ូតូ២គ្រឿង ត្រូវបានលោកវរសេនីយ៍ត្រី អ៊ុង សឿន អធិការរងទទួលផែនគ្រឿងញៀន ខណ្ឌជ្រោយចង្វារ និងលោកនាយផ្នែកគ្រឿងញៀន ស៉ឹម សាវ៉ាត ដែលជាអ្នកដឹកនាំកម្លាំងសមត្ថកិច្ច បានបើកការបង្ក្រាបឃាត់ខ្លួន ជាបន្តបន្ទាប់ កាលពីម៉ោងជាង១៩ ដល់ម៉ោង២២យប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងមុខវត្តគៀនឃ្លាំង តាមបណ្ដោយផ្លូវជាតិលេខA ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក ស៊ឹម សាវ៉ាត នាយផ្នែកគ្រឿងញៀន ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទី១៖ ឈ្មោះ ហ៊ាង ឈៀង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងបៀកថ្នាំ ស្នាក់នៅភូមិទួលតាលាប់ ឃុំត្បូងឃ្មុំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទី២៖ ឈ្មោះ ម៉ឹង ពឿន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងបៀកថ្នាំ ស្នាក់នៅភូមិដីក្រហម ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទី៣៖ឈ្មោះ យី ចាន់ថន ភេទប្រុស អាយុ២៤ឆ្នាំ និងទី៤៖ឈ្មោះ សៀង ខា ភេទប្រុស អាយុ២៤ឆ្នាំ ជនសង្ស័យទាំង២នាក់ មានមុខរបរជាកសិករ និងស្នាក់នៅភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។

លោកវរសេនីយ៍ត្រី អ៊ុង សឿន អធិការរងទទួលផែនគ្រឿងញៀន ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ក្រោយទទួលផែនការពីលោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការខណ្ឌ ក្នុងការសហការជាមួយកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ ដើម្បីយាមល្បាតរក្សាសន្តិសុខតាមគោលដៅនីមួយៗ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រនៅពេលរាត្រី ស្រាប់តែជួបប្រទះឃើញនិងគួរឲ្យសង្ស័យលើ ពួកគេ២នាក់ ដែលជិះម៉ូតូ១គ្រឿងម៉ាកវីវ៉ា សេរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១H-២១១៥ ទើបធ្វើការឃាត់ត្រួតពិនិត្យ បានរកឃើញក្រាមសថ្លា ជាថ្នាំញៀន១កញ្ចប់តូច ខណៈទើបតែមកពីទិញ ដើម្បីយកទៅធ្វើសកម្មភាពប្រើប្រាស់ ដោយមិនទាន់ទាំងបានទៅដល់គោលដៅផង ក៏ត្រូវកម្លាំងជំនាញសហការបង្ក្រាបឃាត់ខ្លួនតែម្ដង។

លោកវរសេនីយ៍ត្រី បានបញ្ជាក់ទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើ រកឃើញថ្នាំញៀន១កញ្ចប់ និងដកហូតទាំងម៉ូតូ១គ្រឿង កម្លាំងនគរបាលក៏បន្តទិសដៅ រហូតបានដាក់ការសង្ស័យលើបក្ខពួក២នាក់ទៀត ជិះម៉ូតូ១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៩ ពាក់ស្លាកលេខភ្នំពេញ១A-៥៥៥០ ហើយធ្វើការឃាត់ ដើម្បីត្រួតពិនិត្យ ស្រាប់តែរកឃើញថ្នាំញៀន៤កញ្ចប់ទៀត ដែលជនសង្ស័យបានរក្សាលាក់ទុក បម្រុងយកទៅធ្វើសកម្មភាពចរាចរ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន រួមជាមួយវត្ថុតាង ដែលដកហូតបានពីសកម្មភាព ត្រូវបញ្ជូនមកសាកសួរបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕