* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ធនាគារជាតិនៃកម្ពុជា ដាក់ឲ្យដំណើការសាកល្បងប្រព័ន្ធដកប្រាក់ពីម៉ាស៊ីន ATM ដោយមិនរើសធនាគារ

24-10-2017 18:22

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានដាក់ឲ្យដំណើរការសាកល្បង ការប្រើប្រាស់ប្រព័ន្ធ Cambodian Shared Switch (CSS) ដែលប្រព័ន្ធ​នេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ប័ណ្ណឥណពន្ធ (ATM) អាចដកប្រាក់ និងទូទាត់ប្រាក់នៅលើម៉ាស៊ីន ATM របស់ធនាគារផ្សេងៗ​បានដោយសេរី។ ប៉ុន្តែស្រម្រាប់ដំណើរការជាលើកដំបូងនេះ មានធនាគារចំនួនបីប៉ុណ្ណោះ។

ធនាគារទាំង៣នោះរួមមាន៖ ធនាគារអេស៊ីលីដា ធនាគារស្ថាបនា និងគ្រឹះស្ថានមីក្រូហិវញ្ញវត្ថុ ដូច្នេះរាល់អតិថិជនដែលបានប្រតិបត្តិការជាមួយគ្រឹះស្ថាន​ធនាគារទាំងបីនេះ អាចដកប្រាក់ក្នុងម៉ាស៊ីន ATM មួយណាក៏បាន។

ការដាក់ឲ្យដំណើរការប្រព័ន្ធ CSS នោះត្រូវបានធនាគារជាតិនៃកម្ពុជា អះអាងថា ធ្វើឡើងក្នុងគោលបំណង ធ្វើទំនើបកម្មប្រព័ន្ធទូទាត់ កាត់បន្ថយចរាចរសាច់ប្រាក់លើទីផ្សារ លើកកម្ពស់ប្រសិទ្ធភាពសេវាទូទាត់នៅកម្ពុជាឲ្យកាន់តែប្រសើរឡើង និងជំរុញប្រតិបត្តិការអន្ដរធនាគារ ឲ្យកាន់តែទូលំទូលាយ តាមរយៈការផ្ដល់មធ្យោបាយធ្វើប្រតិបត្តិការបន្ថែម ទៀតសម្រាប់អតិថិជន។

បន្ទាប់ពីការដាក់ឲ្យដំណើរការសាកល្បងនេះបានជោគជ័យ អតិថិជនទាំងអស់អាចប្រើម៉ាស៊ីន ATM ឬ POS បានកាន់តែទូលំទូលាយ​ថែមទៀត ព្រោះក្រៅពីគ្រឹះស្ថានស្ថាបនិកទាំងបីខាងលើ នៅមានគ្រឹះស្ថានធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលបាន​ប្រាក់បញ្ញើផ្សេងទៀត បាននិងកំពុងដាក់ពាក្យសុំចូលជាសមាជិកប្រព័ន្ធ៕