* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្មវិធីកញ្ញាឯកសាកលវិទ្យាល័យពិភពលោក-កម្ពុជា២០១៧ រកឃើញម្ចាស់ជ័យលាភី និងបញ្ចប់ដោយជោគជ័យ!

24-11-2017 11:59

(ភ្នំពេញ)​​៖ កម្មវិធីកញ្ញាឯកសាកលវិទ្យាល័យពិភពលោក-កម្ពុជា ២០១៧ ត្រូវបានបញ្ចប់ដោយជោគជ័យ និងបានរកឃើញ​ម្ចាស់មកុដគឺកញ្ញា សៅ សូត្រទំរង់ពេជ្រ សិក្សាជំនាញភាសាអង់គ្លេស (TESOL) មកពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។ និស្សិតស្រីឆ្នើមវ័យ ២៣ឆ្នាំរូបនេះ បានយកឈ្នះកញ្ញាឯក ១៩ រូបផ្សេងទៀត ​ហើយនាងនឹងត្រូវ​តំណាងអោយប្រទេសកម្ពុជា ចូលរួមការប្រកួតក្នុងកម្មវិធីបវរកញ្ញាសាកលវិទ្យាល័យពិភពលោកអន្តរជាតិ ២០១៧ វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ នៅឯសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ។

ដោយឡែកជ័យលាភី​ ៤ រូបផ្សេងទៀតនៅក្នុងកម្មវិធីកញ្ញាឯកសាកលវិទ្យាល័យពិភពលោក-កម្ពុជា ២០១៧ មានដូចតទៅ៖
- ជ័យលាភីលេខ២ គឺបានទៅលើ​ កញ្ញា សំណាង អាលីនា ជាកញ្ញាឯកគុណធម៌ មកពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ។
- ជ័យលាភីលេខ៣ គឺបានទៅលើកញ្ញា ឡៃ ដាលីន ជាកញ្ញាឯកសម្បទាមាំមួន និងកញ្ញាឯកគ្រងឈុតប្រពៃណីខ្មែរស្រស់ស្អាតជាងគេ មកពីសាកលវិទ្យាល័យកម្ពុជា​ ។
- ជ័យលាភីលេខ៤ គឺបានទៅលើ កញ្ញា លី សុខភីរីកា ជាប់ជាកញ្ញាឯកសន្តិភាព មកពីសាកលវិទ្យាល័យមេគង្គកម្ពុជា ​។
- ជ័យលាភីលេខ៥ គឺបានទៅលើ កញ្ញា លឹម ណយ ជា​កញ្ញាឯកស្ម័គ្រចិត្ត មកពីសាកលវិទ្យាល័យវេស្ទើន ​។

ព្រឹត្តិការណ៏ដ៏អស្ចារ្យ លើកទី២៨ នេះ បានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាន់ខ្ពស់ជាច្រើន ដែលតំណាងក្រសួងទេសចរណ៍ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសមាជិកនៃគណកម្មាធិការរៀបចំការប្រកួតកម្មវិធីកញ្ញាឯកសាកលវិទ្យាល័យពិភពលោកមកពីប្រទេសកូរ៉េ ក៏ដូចជាភ្ញៀវ​មកពីក្រុមហ៊ុនធំៗ និងម្ចាស់អាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងប្រទេសជាច្រើនរូបទៀតផង ។

​សូមបញ្ជាក់ថាគោលដៅនៃកម្មវិធីនេះគឺស្វែងរកកញ្ញាឯកតំណាងទីភ្នាក់ងារ «PEACE CORPS » ដើម្បីលើកកម្ពស់សន្តិភាពពិភពលោកតាមរយៈ «ចលនាសន្តិភាពសម្រាប់ការបង្រួបបង្រួមពិភពលោក»​ «ក្នុងពិភពលោកមួយ មនុស្សធម៌ ប្រៀបបានដូចជាបងប្អូនប្រុសស្រី» និង «ចលនាបរិស្ថាននៃមនុស្សធម៌ដើម្បីរស់នៅលើភពផែនដី»
សូមតាមដានកម្មវិធី និងជួយគាំទ្រកញ្ញាឯកសាកលវិទ្យាល័យពិភពលោក-កម្ពុជា២០១៧ ​លើទំព័រហ្វេសប៊ុកផ្លូវការណ៏៖ @WorldMissUnversityCambodia ៕