* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

នៅថ្ងៃនេះតុលាការ នាំបុរសជនជាតិអូស្ត្រាលីពីពន្ធនាគារមកសួរនាំ ក្រោយចាប់ខ្លួនពាក់ព័ន្ធបទល្មើស «ប្រមូល​ផ្ដុំ​ព័ត៌មាន​ជាអាទិ៍ នាំ​ឲ្យ​អន្តរាយ​ដល់​​ការពារ​ជាតិ»

03-01-2018 12:47

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះ បានបង្គាប់ឲ្យមន្រ្តីអនុរក្សពន្ធនាគារនាំខ្លនលោក James Ricketson ផលិតករ​ភាពយន្ត​ជនជាតិ​អូស្ត្រាលី​វ័យ៦៨ឆ្នាំ​ មកសាកសួរបន្តនីតិវិធី បន្ទាប់ជនចាប់ចោទរូបនេះ ត្រូវបានតុលាការឃុំខ្លួន ក្នុងពន្ធនាគារកន្លងមក ក្រោយតំណាងអយ្យការលោក សៀង សុខ ចោទ​ប្រកាន់​ពី​បទ «​ប្រមូល​ផ្ដុំ​ព័ត៌មាន​ជាអាទិ៍ នាំ​ឲ្យ​អន្តរាយ​ដល់​ការពារ​ជាតិ»។

សូមបញ្ជាក់ថា កាល​ពី​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ២០១៧ កន្លងទៅលោក ​James Ricketson បានថត​ការដង្ហែរក្បួន​នៅ​ថ្ងៃ​ឃោសនា​ធំ​ថ្ងៃ​ទី​២ ខែ​មិថុនា ក្នុងរាជធានី​ភ្នំពេញ របស់​បក្ស​ប្រឆាំង ដោយ​ប្រើ​កាមេរ៉ា​ប្រភេទ​យន្តហោះ​ដ្រូន (Drone)។ ហើយនៅថ្ងៃ​ទី​ ៣ ខែ​មិថុនា​ ឆ្នាំ២០១៧ មួយ​ថ្ងៃ​ មុន​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ លោក James Ricketson ត្រូវ​បាន​ក្រុម​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​​ឃាត់​ខ្លួន​ដោយ​ចោទ​ថា​ ជនជាតិ​អូស្ត្រាលី​រូប​នេះ ​បាន​ធ្វើ​សកម្មភាព​លួច​ប្រមូល​ព័ត៌មាន​ពី​កម្ពុជា ​ទៅ​ផ្សព្វផ្សាយ​នៅ​ក្រៅ​ប្រទេស​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​កម្ពុជា។

មាត្រា​៤៤៦ នៃ​ក្រម​ព្រហ្មទណ្ឌ ចែង​ថា «បទ​ប្រមូល​ផ្ដុំ​ព័ត៌មាន​ជាអាទិ៍​ ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​​ការពារ​ជាតិ ជា​អំពើ​ទទួល ឬ​ប្រមូល​ផ្ដុំ​ដើម្បី​ផ្ដល់​ព័ត៌មាន​ទៅ​ឲ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​នូវ​ព័ត៌មាន វិធី វត្ថុ ឯកសារ ទិន្នន័យ​ព័ត៌មានវិទ្យា ឬ​សលាកបត្រ​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ការពារ​ជាតិ»។ បទល្មើស​នេះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៥​ឆ្នាំ​ទៅ១០​ឆ្នាំ បើសិនតុលាការបានរកឃើញមែននោះ៕