* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជា នឹងបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក បើកត្បាញសរសៃដំបូង នៅថ្ងៃទី១៤កុម្ភៈ សូមចូលរួមបំបែកកំណត់ត្រាមួយនេះទាំងអស់គ្នា!

13-01-2018 09:55

(ភ្នំពេញ)៖ យុទ្ធនាការបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក ដែលមានប្រវែងរហូតដល់ទៅ១,០០០ម៉ែត្រ មានពណ៌ដ៏ស្រស់ស្អាត ក្រហម លាយសរ នឹងបើកត្បាញសរសៃដំបូង នៅថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ ដែលប្រព្រឹត្តទៅ នៅទីតាំង វាលព្រះមេរុ រាជធានីភ្នំពេញ។

លោកបណ្ឌិត សាន វឌ្ឍនា ប្រធានក្រុមចលនា GoGoCambodia ដែលបានបង្កើតយុទ្ធនាការនេះឡើង នឹងបើកសម្ពោធកាលពីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ បានថ្លែងឲ្យដឹងថា
យុទ្ធនាការក្រមា «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» នេះ គឺកូនខ្មែរយើងទាំងអស់គ្នាតែម្ដង ជាអ្នកបំបែកកំណត់ត្រាថ្មីមួយនេះដោយផ្ទាល់ដៃ ទាំងលោកតា លោកយាយ អ៊ុពូមីង បងប្អូនប្រជាពលរដ្ឋយើង ពិសេសគឺបងប្អូនជនពិការក៏អាចចូលរួមត្បាញផងដែរ ព្រោះយើងបានរៀបចំកន្លែងជម្រាលផ្លូវ សម្រាប់ពួកគាត់ផងដែរ ទោះអ្នកមិនចេះត្បាញ ក៏អាចត្បាញបានដែរ ព្រោះមុននឹងត្បាញ យើងមានក្រុមបច្ចេកទេសចាំបង្ហាញជូនពួកគាត់ជាស្រេច ជឿថាខ្មែរធ្វើបាន»។

ព្រឹត្ដិការណ៍នេះ នឹងបង្កបរិយាកាស ចូលរួមចំណែកពីប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយ មរតកវប្បធម៌ប្រពៃណីខ្មែរ ពិសេសជំរុញ នូវសាមគ្គីភាព ឯកភាពជាតិ ក្រោមដំបូលនៃការរួបរួមគ្នា បង្កើតស្នាដៃដ៏ដំ និងជាមោទនភាពថ្មីសម្រាប់ប្រទេសជាតិ នឹងបង្ហាញកិត្យានុភាពជាតិ នៅលើឆាកអន្ដរជាតិផងដែរ ។

ទន្ទឹមនឹងនោះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងថា «យើងខ្ញុំទាំងអស់ ត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការចូលរួមចំណែក បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោកនេះ ខ្ញុំមានអារម្មណ៍ពុះកញ្ជ្រោល ទោះខ្ញុំមិនចេះត្បាញក្ដី តែក្នុងថ្ងៃហ្នឹង ខ្ញុំនឹងរៀនត្បាញឲ្យបាន ព្រោះនេះជាឱកាសដែលកូនខ្មែរបំបែកកំណត់ត្រាថ្មី ជឿថាខ្មែរធ្វើបាន»។

សូមបងប្អូនសាធារណៈជន ចូលរួមគាំទ្រយុទ្ធនាការក្រមា បំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក ឲ្យកាន់តែទូលំទូលាយ ដើម្បីផ្សព្វផ្សាយ ពីវប្បធម៌ និងអត្ដសញ្ញាណជាតិ ពិសេស ជំរុញឲ្យមានចូលរួម ពីមហាជនគ្រួសារខ្មែរ ដើម្បីបំបែកនូវឯតទគ្គកម្មថ្មីមួយទៀត សម្រាប់កម្ពុជាទាំងអស់គ្នា។

ព័ត៌មានលម្អិត សូមចូលទៅកាន់ Facebook៖ http://www.facebook.com/gogocambodiaofficial/ ,Website៖ http://www.gogocambodia.asia ។

GoGoCambodia គឺជាយុទ្ធនាការថ្នាក់ជាតិមួយ ដែលធ្វើឡើងក្នុងគោលបំណងលើកតម្កើង មោទនភាពជាតិខ្មែរនៅគ្រប់វិស័យ។ យុទ្ធនាការនេះកើតចេញពីឆន្ទៈកូនខ្មែរ ក្នុងគោលបំណងបង្កើតជាវេទិកាមួយដើម្បីឲ្យពួកគេគ្រប់រូបអាចបង្ហាញនូវមោទនភាពរបស់ខ្លួន ក្នុងនាមជាកូនខ្មែរក៏ដូចជាមោទនភាពជាតិទៅដល់សហគមន៍អន្តរជាតិ៕