* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

BREAKING NEWS (Update): ករណីក្មេង៣នាក់ពុលភេសជ្ជៈ នៅក្រុងព្រះសីហនុ សមត្ថកិច្ចរកឃើញថា យុវជនម្នាក់បានយកថ្នាំប្រភេទធ្វើឲ្យអារម្មណ៍សប្បាយលាយទឹកឲ្យក្មេងៗផឹក

29-04-2018 08:57

(ព្រះសីហនុ)៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ប្រាប់បណ្តាញ ព័ត៌មាន Fresh News ថា ចំពោះករណីក្មេង៣នាក់ ដែលពុលភេសជ្ជៈនៅក្រុងព្រះសីហនុ កម្លាំងនគរបាលរបស់លោកបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងឈានដល់ការចុះឆែកឆេរក្លឹប «Men-បុរស» បន្ទាប់ពីឃាត់ខ្លួនបានបុគ្គលិក របស់ក្លឹបម្នាក់ដែលបានយកដបថ្នាំម្យ៉ាង មកលាយទឹកឲ្យក្មេងៗ ទាំងនោះផឹក។

ឧត្តមសេនីយ៍បញ្ជាក់ថា នៅម៉ោងប្រមាណ១១យប់មិញនេះ បន្ទាប់ពីមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងនគរបាល បានធ្វើប្រតិបត្តិការឆ្មក់ចូលក្លឹប Men ក្នុងប្រតិបត្តិការនោះ ដោយបានធ្វើតេស្តទឹកនោមបុគ្គលិកទាំងអស់ ប៉ុន្តែពួកគេមិនមានជាប់ពាក់ព័ន្ធ សារធាតុញៀននោះទេ។

លោកស្នងការបន្តថា ដោយឡែកសម្រាប់ការធ្វើតេស្តទឹកនោម ចំពោះយុវជនដែលយកថ្នាំលាយឲ្យក្មេងផឹក និងក្មេង៣នាក់ ដែលបានផឹកទឹកថ្នាំនោះ គឺរកឃើញថា ពួកគេបានផឹកទឹកមានលាយសារធាតុ «BAMA» ដែលជាប្រភេទថ្នាំសប្បាយ។​

បើតាមសមត្ថកិច្ចបានរៀបរាប់ថា បន្ទាប់ពីទទួលបានព័ត៌មានថា មានក្មេងប្រុសចំនួន៣នាក់ បានស្រែកឡូឡារង្វេងស្មារតី បន្ទាប់ពី​ត្រូវបានបុរសម្នាក់ឲ្យ ទឹកក្រូចផឹក ហើយកំពុងសំរាកនៅមន្ទីរពេទ្យបង្អែកខេត្ត។ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការសាកសួរជនសង្ស័យ (អ្នកដែលឲ្យទឹកក្រូចក្មេងផឹក)​​ ឈ្មោះ វ៉ាន់ វុត្ថា ភេទប្រុស អាយុ១៧​ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន ក្រុម២១ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ​​ មុខរបរធ្វើការនៅក្លឹប​មួយ​ ក្នុងក្រុង-ខេត្តព្រះសីហនុ បានសារភាពថា នៅយប់ថ្ងៃទី២៦​ ឈាងចូលថ្ងៃទី២៧ ខែមេសា វេលាម៉ោងប្រហែលជា១២ជាងរំលងអាធ្រាត្រ រូបគេបានយកសំរាមទៅបោះចោលនៅក្រៅក្លឹប នៅពេលគេត្រឡប់មកពីបោះសំរាមចោល ក៏ប្រទះឃើញដបពណ៌មាសមួយដប ដំបូងគេស្មានតែគ្រាប់កាំភ្លើង ពេលនោះរូបគេក៏បានរើសយកមកទើបដឹងថា មិនមែនជាគ្រាប់កាំភ្លើងទេ រូបគេក៏បានក្រឡុកមើល និងចាក់មើលឃើញមានទឹកពណ៌ស្វាយ ហើយដបវាពណ៌មាស ហើយរូបគេក៏មានការសង្ស័យថា ជាថ្នាំគ្រវី ភ្លាមនោះក៏ចាក់ចូលក្នុងដបទឹកសុទ្ធ សំរាប់ទុកសាកខ្លួនឯង លុះដល់ម៉ោង០៥៖០០នាទីទៀបភ្លឺ រូបគេក៏ជិះម៉ូតូមកផ្ទះ និងយកដបទឹកនោះមកជាមួយ ពេលមកដល់ផ្ទះរូបគេដេកបានប្រហែលជា៤ម៉ោងក៏ក្រោកឡើងទៅរកអីញាំ ទិញបារីជក់ និងទិញទឹកភេសជ្ជៈម៉ាកមួយកំប៉ុង ពេលនោះរូបគេក៏លាយទឹក ពណ៌ស្វាយ ដែលគេរើសបាននោះចូលទៅក្នុងទឹកភេសជ្ជៈរួចផឹកបានបន្តិច ក៏មានក្មេងៗ ប្រហែលជា៣នាក់ ដើរ​មកជិតរូបគេ នឹងបានសុំទឹកក្រូចនោះផឹក ហើយរូបគេក៏បានឲ្យពួកក្មេងៗនោះផឹក។

រហូតមកដល់ពេលនេះ ក្មេងប្រុសរងគ្រោះទាំង៣នាក់ បានធូរស្បើយវិញហើយ ត្រូវបានឪពុកម្តាយយកទៅលំនៅដានរៀងៗខ្លួនវិញ។ ក្មេងទាំង៣នោះមាន ឈ្មោះ​ ឆន​ ឆវិន​ ភេទប្រុស​ អាយុ​១០ឆ្នាំ, ទី២៖ឈ្មោះ​ សូ​ រតនា​ ភេទប្រុស​ អាយុ​៨ឆ្នាំ និងទី៣៖ឈ្មោះ​ សូ​ រិទ្ធី​ ភេទ​ប្រុស​ អាយុ​​៧ឆ្នាំ​៕