* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចតេជោ ហ៊ុន សែន ស្នើគណៈមេធាវីកម្ពុជា ពង្រាយមេធាវីទៅតាមបណ្តាខេត្ត និងទីជនបទជួយដល់ជនក្រីក្រ (video inside)

27-08-2018 12:10

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់គណៈមេធាវីកម្ពុជា ជួយពង្រាយមេធាវីទៅតាមបណ្តាខេត្ត និងទីជនបទដើម្បីជួយការពារក្តីដល់ប្រជាពលរដ្ឋមានជីវភាពក្រីក្រីមិនមានលទ្ធភាពជួលមេធាវីការពារ ឬមិនសូវយល់ពីបញ្ហាផ្លូវច្បាប់នោះ។

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលដែលសម្តេចអនុញ្ញាតឲ្យគណៈមេធាវីកម្ពុជា ដឹកនាំដោយលោក សួន វិសាល ប្រធានគណៈមេធាវីកម្ពុជាចូលជួបសម្តែងការគួរសមនាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះនៅវិមានសន្តិភាព។

ពាក់ព័ន្ធបញ្ហានេះ លោក សួន វិសាល បានគូសបញ្ជាក់ថា បច្ចុប្បន្នគណៈមេធាវីកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងយុត្តិធម៌ ដើម្បីជួយដល់ពលរដ្ឋក្រីក្រ ក៏ដូចជារៀបចំប្រព័ន្ធទិន្នន័យតាមដានករណីនីមួយៗផងដែរ។

នៅក្នុងជំនួបសម្តែងការគួរសមនាព្រឹកមិញនេះ លោក សួន វិសាល ក៏បានជម្រាបសម្តេចតេជោ ហ៊ុន សែន ផងដែរអំពីសមិទ្ធផលការងារមួយចំនួនរបស់គណៈមេធាវីកម្ពុជា ដែលសម្រេចបាននាពេលកន្លងមក ក៏ដូចជាកំពុងធ្វើនាពេលបច្ចុប្បន្ន។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ លោក សួន វិសាល បានជម្រាបសម្តេចតេជោថា គណៈមេធាវី បានធ្វើការកែទម្រង់យ៉ាងច្រើន ជាពិសេសលើវិស័យរដ្ឋបាល និងហិរញ្ញវត្ថុ ក៏ដូចជាវិស័យអប់រំផងដែរ។ លោកបន្តថា គណៈមេធាវី បានធ្វើការកែទម្រង់​ការងារ ដើម្បីធ្វើយ៉ាងណាឲ្យសមស្របទៅតាមបរិបទនៅកម្ពុជាផង និងអន្តរជាតិ នាពេលបច្ចុប្បន្នផង ហើយក៏បង្រៀនមេធាវីកម្ពុជា នូវបច្ចេកទេសការពារក្ដីផង។

លោក សួន វិសាល ក៏បានគោរពរាយការណ៍ជូនសម្តេចតេជោ ​អំពីកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ជាមួយគណៈមេធាវីអន្តរជាតិ ដែលបានដឹកនាំកិច្ចប្រជុំហើយនឹងរៀបចំកិច្ចប្រជុំសមាគមមេធាវីអាស៊ាន នៅកម្ពុជា នាពេលខាងមុខ។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះរបាយការណ៍ ដែលបានលើកឡើងដោយ លោក សួនវិសាល ហើយក៏បានណែនាំដល់គណៈមេធាវីកម្ពុជាថា រាល់ការកែទម្រង់ទាំងឡាយដែលគណៈមេធាវីនឹងធ្វើ ត្រូវធ្វើឲ្យស្របតាមច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជាផង និងតាមនិយាមអន្តរជាតិផង។
សម្តេចតេជោ ក៏បានណែនាំឲ្យគណៈមេធាវីកម្ពុជា ​ពិនិត្យមើលចំណុចមួយចំនួន ដែលលែងសមស្របទៅតាមកាលៈទេសៈ ព្រោះថាគណៈមេធាវីបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៥ មក ដែលចំណុចមួយចំនួន មិនសមស្របតាមបរិបទសង្គមនាពេលបច្ចុប្បន្ននេះទេ៕