* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មេឃុំស្វាយជុក ខេត្តកំពង់ឆ្នាំង បដិសេធការចោទប្រកាន់របស់ប្រជាពលរដ្ឋថា លួចដីជាង៤០ហិកតាទៅឲ្យឈ្នួញ

12-09-2018 20:03

(កំពង់ឆ្នាំង)៖ លោកស្រី ប៉ែន សុភា មេឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង តាមរយៈបណ្ដាញព័ត៌មាន Fresh News បានធ្វើការបដិសេធចោលទាំងស្រុង នូវព័ត៌មានដែលបានប្រជាពលរដ្ឋប្រកាន់ថា លោកស្រី បានលួចដីជាង៤០ហិកតា នៅភូមិតាំងឃ្លៃ ឃុំស្វាយជុក លក់ទៅឲ្យឈ្នួញ។

លោកស្រីមេឃុំស្វាយជុក ដីនៅតំបន់ខាងលើនេះ មានឯកសារលិខិតស្នើសុំកាន់កាប់ តាំងពីថ្នាក់ស្រុក ថ្នាក់ខេត្ត ថ្នាក់ក្រសួង និងមានលិខិតស្នើទៅ​ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ទៀតផង ដូច្នេះលោកស្រីមិនបានឃុបឃិតអ្វីជាមួយឈ្នួញនោះទេ។

លោកស្រី ប៉ែន សុភា បានថ្លែងយ៉ាងដូច្នេះថា ​«ករណី​ប្រជាពលរដ្ឋ៨គ្រួសារ បានចោទប្រកាន់ថា ​លួចលក់ដីឲ្យទៅឈ្មួញប្រមាណជាង​៤០​ហិកតា នៅចំណុចក្បាលដំណាក់ស្វាយ ​ស្ថិតក្នុងអតីត ភូមិតាំងឃ្លៃ បច្ចុប្បន្ន​បានបំបែកចេញជាភូមិក្តុលអភិវឌ្ឍន៍ ស្ថិតនៅក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យនោះ ជារឿងមិនពិតឡើយ»។​

ការចេញមកច្រានចោល និងបំភ្លឺយ៉ាងដូច្នេះ បានធ្វើឡើងបន្ទាប់ពី ប្រជាពលរដ្ឋទាំង៧គ្រួសារ ​បានអះអាងថា ​អាជ្ញាធរភូមិតាំងឃ្លៃ ឃុំស្វាយជុក វាស់ចែកឲ្យគាត់ចូលកាន់កាប់នៅឆ្នាំ​២០០២​ បានចោទប្រកាន់ថា លោកស្រីមេឃុំ បានឃុបឃិតគ្នាជាមួយប្រជាពលរដ្ឋចំនួន៨​គ្រួសារ ដែលរស់នៅភូមិឃុំផ្សេងទៀត ​លួចលក់ដីរបស់ពួកគាត់ប្រមាណជាង​៤០​​ហិកតា នៅចំណុចក្បាលដំណាក់ស្វាយ​ ស្ថិតក្នុងអតីត ភូមិតាំងឃ្លៃ បច្ចុប្បន្ន បានបំបែកចេញជាភូមិក្តុលអភិវឌ្ឍន៍ស្ថិតនៅក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ៕